ការដើរនៅលើទឹក
ក្នុងអំឡុងពេលរដូវរងាដែលអាកាសធាតុត្រជាក់ខ្លាំង ខ្ញុំបានធ្វើដំណើរ ទៅកាន់បឹងមីឈីហ្គិន ដែលជាបឹងធំជាងគេទី៥ ក្នុងពិភពលោក ដើម្បីទៅមើលទឹកបឹងនោះកក។ ថ្ងៃនោះ ខ្ញុំបានពាក់ខោអាវរងាក្រាស់ៗ ហើយក៏បាននៅមាត់បឹង មើលទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ ដែលតាមធម្មតា ខ្ញុំចូលចិត្តទៅទទួលពន្លឺថ្ងៃនៅទីនោះ។ ទឹកបឹងនោះពិតជាបានកក ក្នុងរូបភាពជាទឹករលក បង្កើតជាស្នាដៃសីល្បៈទឹកកកដ៏ស្រស់ស្អាត។
ដោយសារទឹកបានកក នៅក្បែរច្រាំង ខ្ញុំក៏មានឱកាស “ដើរនៅលើទឹក”។ ទោះខ្ញុំដឹងថា ទឹកកកមានកំរាស់ល្មមនឹងទ្រទម្ងន់ខ្លួនខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែដើរពីរបីជំហានដំបូង យ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំខ្លាចទឹកកកមិនអាចទ្រទម្ងន់ខ្ញុំបានទៀត។ ខណៈពេលដែលខ្ញុំបានពិនិត្យមើលផ្ទៃទឹកកក ដែលខ្ញុំមិនទាន់ស្គាល់ច្បាស់ ខ្ញុំក៏បាននឹកចាំ អំពីការដែលព្រះយេស៊ូវបានឲ្យលោកពេត្រុសចុះពីទូក ហើយដើរនៅលើទឹកសមុទ្រកាលីឡេ។
ពេលដែលពួកសាវ័កបានឃើញព្រះយេស៊ូវដើរនៅលើទឹក ពួកគេមានការភ័យខ្លាច។ ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលថា “ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ”(ម៉ាថាយ ១៤:២៧)។ សាវ័កពេត្រុសអាចជម្នះការភ័យខ្លាចរបស់គាត់ ហើយបោះជំហានចេញពីទូក ហើយដើរនៅលើទឹក ព្រោះគាត់ដឹងថា ព្រះយេស៊ូវមានព្រះវត្តមាននៅទីនោះ។ ពេលដែលការបោះជំហានដ៏ក្លាហានរបស់គាត់ បានរេរា ដោយសារតែខ្យល់ និងទឹករលក លោកពេត្រុសក៏បានស្រែកឲ្យព្រះយេស៊ូវជួយ។ ព្រះយេស៊ូវទ្រង់មានព្រះវត្តមាននៅក្បែរគាត់ដដែល ល្មមនឹងឈោងព្រះហស្តទ្រង់ ទៅរកគាត់ ដើម្បីជួយសង្រ្គោះ។
បើអ្នកកំពុងជួបប្រទះរឿងអ្វីមួយ នៅថ្ងៃនេះ ដែលព្រះយេស៊ូវបានត្រាស់ហៅឲ្យអ្នកធ្វើ ដែលហាក់ដូចជាមិនអាចធ្វើបាន មិនខុសពីការដើរលើទឹក នោះចូរមានចិត្តក្លាហានចុះ។ ព្រះដែលត្រាស់ហៅអ្នក ទ្រង់នៅតែគង់នៅក្បែរអ្នកជានិច្ច។—LISA SAMRA
រដូវកាលដ៏ល្អ
ថ្ងៃនេះ ជាថ្ងៃទីមួយនៃរដូវផ្ការីក ក្នុងតំបន់ខាងជើង នៃពិភពលោក។ បើអ្នកកំពុងរស់នៅ ក្នុងប្រទេសអូស្រ្តាលី ថ្ងៃនេះជាថ្ងៃទីមួយ នៃរដូវស្លឹកឈើជ្រុះនៅតំបន់ខាងត្បូងនៃពិភពលោក។ នៅថ្ងៃនេះ ព្រះអាទិត្យបញ្ចេញពន្លឺចំពីលើខ្សែបន្ទាត់អេក្វាទ័រ ហើយម៉ោងនៅពេលថ្ងៃ និងម៉ោងនៅពេលយប់ ស្ទើរតែមានចំនួនស្នើគ្នា នៅទូទាំងពិភពលោក។
រដូវថ្មីមានសារៈសំខាន់ចំពោះមនុស្សជាច្រើន។ អ្នកខ្លះបានរាប់ថយក្រោយ នូវចំនួនថ្ងៃដែលនៅសល់ ព្រោះពួកគេសង្ឃឹមថានឹងបានអ្វីមួយ ពេលរដូវកាលថ្មីមកដល់។ អ្នកខ្លះប្រហែលជាបានគូសចំណាំ ពីលើប្រតិទិន សម្រាប់រដូវផ្ការីក នៅរដ្ឋវីសខុនស៊ីន ដែលជាសញ្ញាបញ្ជាក់អំពីការបញ្ចប់ នៃរដូវរងា។ ពុំនោះទេ សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងមេលបូន ពួកគេកំពុងរង់ចាំរដូវស្លឹកឈើជ្រុះយ៉ាងអន្ទះសារ ដែលនឹងមកបញ្ចប់រដូវ ដែលមានកម្តៅព្រះអាទិត្យដ៏ក្តៅនៅប្រទេសអូស្រ្តាលី។
យើងក៏ឆ្លងកាត់រដូវកាលនៃជីវិត ដែលមិនជាប់ទាក់ទងនឹងអាកាសធាតុ។ អ្នកនិពន្ធកណ្ឌគម្ពីរសាស្តាបានប្រាប់យើងថា មានរដូវកាលសម្រាប់សកម្មភាពនីមួយៗ នៅក្រោមពន្លឺថ្ងៃ គឺពេលដែលព្រះទ្រង់បានកំណត់ទុក សម្រាប់ឲ្យជីវិតយើងរស់នៅ(៣:១-១១)។
លោកម៉ូសេបានមានប្រសាសន៍ អំពីរដូវកាលថ្មីមួយ ក្នុងជីវិតគាត់ បន្ទាប់ពីគាត់បានដឹកនាំរាស្រ្តអ៊ីស្រាអែល កាត់តាមវាលរហោស្ថាន(ចោទិយកថា ៣១:២) ហើយគាត់ត្រូវប្រគល់ការដឹកនាំរបស់គាត់ ឲ្យលោកយ៉ូស្វេ។ ចំណែកលោកប៉ុលវិញ គាត់បានជួបរដូវកាលដ៏ឯកកោ ខណៈពេលដែលគាត់កំពុងជាប់នៅក្នុងការឃុំខ្លួនក្នុងផ្ទះ នៅទីក្រុងរ៉ូម ដោយគាត់បានសូមឲ្យគេមកសួរសុខទុក្ខគាត់ តែគាត់ក៏បានដឹងផងដែរថា ព្រះទ្រង់បានគង់នៅក្បែរគាត់ជានិច្ច(២ធីម៉ូថេ ៤:១៧)។
ទោះជីវិតយើងស្ថិតក្នុងរដូវកាលណាក៏ដោយ ចូរយើងអរព្រះគុណព្រះ សម្រាប់ភាពធំប្រសើរ ជំនួយ និងព្រះវត្តមានដែលយាងទៅជាមួយយើងជានិច្ច។—DAVE BRANON
សីល្បៈនៃការមានចិត្តដែលដឹងគុណ
នៅថ្ងៃដែលខ្ញុំនិងម៉ាធី(Martie)រៀបការ ខ្ញុំបាននិយាយពាក្យសម្បថ ដោយចិត្តរីករាយថា នឹងស្មោះត្រង់ចំពោះនាង “ទោះល្អ ឬអាក្រក់ ទោះឈឺឬជា ទោះមានឬក្រ”។ ស្តាប់មើលទៅ វាដូចជាចម្លែកបន្តិច ដែលនៅថ្ងៃមង្គលការ ពាក្យសម្បថរបស់យើងបាននិយាយ អំពីការអាក្រក់ដែលកើតមានក្នុងជីវិតពិត ដែលមានដូចជា ការអាក្រក់ ជម្ងឺ និងភាពក្រីក្រ។ ប៉ុន្តែ ពាក្យសម្បថនេះបានគូសបញ្ជាក់ អំពីការពិត ដែលថា ជីវិតរបស់មនុស្សច្រើនតែជួបការអាក្រក់ជាញឹកញាប់។
ដូចនេះ តើយើងត្រូវធ្វើដូចម្តេច ពេលដែលយើងជួបទុក្ខលំបាក ដែលមិនអាចជៀសរួច ក្នុងជីវិត? ត្រង់ចំណុចនេះ សាវ័កប៉ុលបានជម្រុញយើង ឲ្យ“អរព្រះគុណក្នុងគ្រប់ការទាំងអស់” ក្នុងព្រះនាមព្រះយេស៊ូវ(១ថែស្សាឡូនិច ៥:១៨)។ ការអរព្រះគុណព្រះ នៅពេលមានទុក្ខ គឺមិនងាយស្រួលឡើង ប៉ុន្តែ សូមយើងស្វែងយល់អំពីមូលហេតុ ដែលព្រះទ្រង់បានលើកទឹកចិត្តយើង ឲ្យមានវិញ្ញាណដែលអរព្រះគុណ។ ការដឹងគុណព្រះ គឺមានមូលដ្ឋាននៅក្នុងសេចក្តីពិត ដែលថា ព្រះអម្ចាស់យើង “ទ្រង់ល្អ” ហើយ “សេចក្តីស្រឡាញ់ទ្រង់ស្ថិតស្ថេរជាដរាប”(ទំនុកដំកើង ១១៨:១)។ ទ្រង់គង់នៅជាមួយយើង ហើយចម្រើនកម្លាំងយើង នៅពេលយើងមានទុក្ខលំបាក(ហេព្រើរ ១៣:៥-៦) ហើយ ដោយសារសេចក្តីស្រឡាញ់ ទ្រង់បានប្រើទុក្ខលំបាករបស់យើង ដើម្បីជួយយើងឲ្យមានចរិយាសម្បត្តិដែលកាន់តែល្អឡើង កាន់តែដូចទ្រង់(រ៉ូម ៥:៣-៤)។
ពេលដែលជីវិតយើងជួបការលំបាក ចូរយើងសម្រេចចិត្តដឹងគុណព្រះ ដោយផ្តោតចិត្តរបស់យើង…
សំបុត្រផ្ញើមកផ្ទះ
នៅសម័យសង្រ្គាមលោកលើកទី២ មានយុវជនអាមេរិកជាច្រើននាក់ ត្រូវបានជ្រើសរើសឲ្យចូលក្នុងជួរទ័ព។ នៅក្នុងការហ្វឹកហាត់មូលដ្ឋាន នៅប្រទេសឆ្ងាយពីស្រុកកំណើត ពួកគេក៏បានប្រែជាមានការលេងសើច និងមានទំនាក់ទំនងតាមសំបុត្រ ដើម្បីជម្នះនឹងការលំបាកដែលពួកគេជួបប្រទះ។ ពេលដែលយុវជនម្នាក់បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅផ្ទះ គាត់បានពិពណ៌នា អំពីដំណើរការនៃការចាក់វ៉ាក់សាំង ដោយការនិយាយបំភ្លើស ដ៏គួរឲ្យអស់សំណើចថា “មានមន្ត្រីពេទ្យយោធាពីនាក់បានដេញចាប់យើង ដោយប្រើស្ន។ ពួកគេបានចាប់យើងទាំងកញ្ឆក់ ហើយផ្តួលទៅលើកម្រាលឥដ្ឋ ហើយក៏បានយកស្នចាក់ដៃរបស់យើង”។
ប៉ុន្តែ មានទាហានម្នាក់បានចាប់ផ្តើមដឹងខ្លួនថា ការលេងសើចនេះ ដូចជាជ្រុលបន្តិច។ បន្ទាប់មកគាត់ក៏ទទួលបានព្រះគម្ពីរមួយក្បាល។ គាត់ក៏បានសរសេរនៅក្នុងសំបុត្រគាត់ថា “ខ្ញុំចូលចិត្តអានព្រះគម្ពីរមួយក្បាលនេះខ្លាំងណាស់ ហើយខ្ញុំបានអានព្រះគម្ពីរនេះជារៀងរាល់យប់។ ខ្ញុំមិនដែលដឹងថា ខ្ញុំអាចរៀនសូត្រពីព្រះគម្ពីរ បានច្រើនយ៉ាងនេះសោះ”។
កាលពីយូរមកហើយ ប្រជាជនយូដាដែលគេបាននិរទេស បានវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីបានរស់នៅជាទាសករអស់ជាច្រើនឆ្នាំ នៅចក្រភពបាប៊ីឡូន។ ខណៈពេលដែលពួកគេខិតខំកសាងកំផែងក្រុងយេរូសាឡិមឡើងវិញ ពួកគេក៏បានជួបការប្រឆាំងជាច្រើន ពីពួកខ្មាំងសត្រូវ ភាពអត់ឃ្លាន និងអំពើបាបរបស់ខ្លួនឯង។ ក្នុងពេលដែលពួកគេកំពុងជួបទុក្ខលំបាក ពួកគេក៏បានងាកបែរទៅរកព្រះបន្ទូលព្រះ។ ពួកគេក៏មានការភ្ញាក់ផ្អើល ចំពោះការអ្វីដែលពួកគេបានរៀនពីព្រះគម្ពីរ។ ពេលដែលពួកសង្ឃរបស់ព្រះ អានកណ្ឌគម្ពីរក្រឹត្យវិន័យរបស់ព្រះ ពួកបណ្តាជនក៏បានប៉ះពាល់ចិត្ត ហើយក៏នាំគ្នាយំ(នេហេមា ៨:៩)។ ប៉ុន្តែ ពួកគេក៏រកបាននូវការកម្សាន្តចិត្តផងដែរ។ លោកនេហេមា ដែលជាអភិបាលក្រុង ក៏បានប្រាប់ពួកគេថា “ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្តីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា”(ខ.១០)។
យើងអាចស្តាប់ព្រះបន្ទូលព្រះបានគ្រប់ពេល គឺមិនចាំបាច់ទាល់តែមានបញ្ហានោះឡើយ។ តាមរយៈព្រះគម្ពីរ យើងអាចរៀនសូត្រអំពីចរិយាសម្បត្តិ ការអត់ទោសបាប…
ពាក្យដែលនិយាយខ្សិបៗ
យុវជនម្នាក់មានការរសាប់រសល់ ខណៈពេលដែលគាត់កំពុងអង្គុយក្នុងយន្តហោះ ត្រៀមចេញដំណើរ។ ភ្នែកគាត់មើលទៅបង្អួចយន្តហោះចុះឡើងៗ។ បន្ទាប់មក គាត់ក៏បានបិទភ្នែក ហើយដកដង្ហើមវែងៗ ដើម្បីរម្ងាប់អារម្មណ៍ ប៉ុន្តែ គាត់នៅតែរសាប់រសល់។ ពេលដែលយន្តហោះឡើងផុតពីដី គាត់ក៏បានយោលខ្លួនចុះឡើងៗ។ មានស្ត្រីម្នាក់ដែលមានវ័យចំណាស់ជាងគាត់ កំពុងអង្គុយនៅលើកៅអីក្បែរគាត់ រំលងផ្លូវដើរក្នុងយន្តហោះ បានដាក់ដៃពីលើដៃគាត់ ហើយក៏បាននាំគាត់សន្ទនាគ្នា យ៉ាងសុភាព ដើម្បីបង្វែរអារម្មណ៍គាត់ឲ្យចេញពីភាពតានតឹង។ គាត់ខ្សិបដាក់យុវជនម្នាក់នោះថា “អ្នកឈ្មោះអី?” “អ្នកមកពីណា?” “យើងនឹងមិនមានបញ្ហាអ្វីទេ” ហើយ “អ្នកសុខសប្បាយទេតើ”។ គាត់អាចមានអារម្មណ៍ទើសទាល់ ឬធ្វើមិនខ្វល់ពីយុវជននោះ ប៉ុន្តែ គាត់បានជ្រើសរើសការប៉ះដៃ និងនិយាយពាក្យពីរបីម៉ាត់។ ទាំងនេះសុទ្ធតែជាកិច្ចការដ៏តូច ប៉ុន្តែ បីម៉ោងក្រោយមក ពេលយន្តហោះចុះចត យុវជននោះក៏បាននិយាយថា “ខ្ញុំសូមអរគុណអ្នកខ្លាំងណាស់ សម្រាប់ការជួយខ្ញុំ”។
រូបភាពដ៏ស្រស់ស្អាត នៃភាពស្លូតបូត និងការខ្វល់ពីអ្នកដទៃយ៉ាងដូចនេះ គឺមិនងាយនឹងរកបានឡើយ។ ភាពសប្បុរសមិនមករកយើង ដោយឯកឯងទេ ព្រោះមនុស្សយើងច្រើនតែគិតអំពីខ្លួនឯងជាទីមួយ។ ប៉ុន្តែ សាវ័កប៉ុលបានលើកទឹកចិត្តយើងថា “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស”(អេភេសូរ ៤:៣២)។ ត្រង់ចំណុចនេះ គាត់មិនបាននិយាយថា ភាពសប្បុរស និងទន់សន្តោស អាស្រ័យទៅលើយើងនោះឡើយ។ បន្ទាប់ពីយើងបានទទួលជីវិតថ្មី ដោយសេចក្តីជំនឿលើព្រះយេស៊ូវ ព្រះវិញ្ញាណក៏បានចាប់ផ្តើមធ្វើឲ្យជីវិតយើងផ្លាស់ប្រែ។ ភាពសប្បុរស គឺជាកិច្ចការរបស់ព្រះវិញ្ញាណ ដែលកែប្រែចិត្ត…
ការផ្តោតទៅលើភាពអស្ចារ្យ
មនុស្សខ្លះចេះតែមើលទៅលោកិយ ឃើញតែបញ្ហា។ លោកដេវីត ចូនស៍(DeWitt Jones) ជាជាងថតរបស់ទូរទស្សន៍ប៉ុស្ទ នេសិននល ជីអូក្រាហ្វ៊ីក។ គាត់បានប្រើអាជីពរបស់គាត់ ដើម្បីបង្ហាញនូវចំណុចល្អៗ របស់ពិភពលោក។ មុននឹងគាត់ថតរូប គាត់រង់ចាំមើលពន្លឺ ដែលភ្លឺល្អ ដែលនាំឲ្យគាត់មើលឃើញរូបភាពដ៏អស្ចារ្យ ដែលបានបង្កប់ខ្លួន នៅទីនោះជាយូរមកហើយ។ គាត់បានប្រើម៉ាស៊ីនថតរូបរបស់គាត់ ដើម្បីស្វែងរកសម្រស់ ដែលលេចឡើងនៅលើផ្ទៃមុខមនុស្ស និងធម្មជាតិដ៏សាមញ្ញ។
មនុស្សជាច្រើនមានហេតុផល ដែលត្រូវផ្តោតទៅលើចំណុចអវិជ្ជមានរបស់ពិភពលោក ដែលក្នុងនោះ ក៏មានលោកយ៉ូបផងដែរ។ បន្ទាប់ពីគាត់បានបាត់បង់អ្វីៗគ្រប់យ៉ាង ដែលនាំឲ្យគាត់មានអំណរ សូម្បីតែមិត្តភក្តិគាត់ក៏បានក្លាយជាអ្នកចោទប្រកាន់មកលើគាត់ផងដែរ។ ពួកគេក៏បានប្រាប់លោកយ៉ូបថា គាត់មានទុក្ខវេទនាខ្លាំងយ៉ាងនោះ គឺដោយសារអំពើបាបដែលគាត់បានលាក់ទុក។ ពេលលោកយ៉ូបស្រែករកព្រះ ទ្រង់នៅតែស្ងាត់ស្ងៀម មិនឃើញឆ្លើយតបចំពោះគាត់។
ទីបំផុត នៅក្នុងភាពវឹកវរនៃខ្យល់ព្យុះកំបុតត្បូង និងភាពងងឹតនៃជីវិតរបស់លោកយ៉ូប ព្រះទ្រង់ក៏បានឲ្យគាត់ ពិចារណាអំពីភាពអស្ចារ្យក្នុងធម្មជាតិ ដែលបានឆ្លុះបញ្ចាំង ឲ្យឃើញប្រាជ្ញា និងអំណាចរបស់ទ្រង់ ដែលយើងមិនមានដល់ទ្រង់(យ៉ូប ៣៨:២-៤)។
បើយើងកំពុងតែមានគំនិតអវិជ្ជមាន តើទ្រង់នឹងមិនឲ្យយើងពិចារណា អំពីភាពអស្ចារ្យនៃធម្មជាតិដែរទេឬ? ចុះចំណែកឯធម្មជាតិនៃសត្វបក្សីដែលហើរលើអាកាស ស្លឹកឈើដែលបក់រវិច ឬវាលស្មៅដ៏ធំល្វឹងល្វើយ តើយើងនឹងរកឃើញភាពអស្ចារ្យដែរឬទេ? នៅក្នុងពេលដ៏ឈឺចាប់ តើយើងនឹងពិចារណា អំពីភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះអាទិករ ហើយគិតឃើញគំនិត និងព្រះទ័យរបស់ទ្រង់ ដែលបានគង់នៅជាមួយយើង តាំងពីយូរមកហើយឬទេ? ពេលយើងមើលឃើញភាពអស្ចារ្យរបស់ទ្រង់ហើយ យើងអាចសរសើរដំកើង…
បើកបង្ហាញ ដើម្បីឲ្យបានប្រោសឲ្យជា
កាលនៅពីក្មេង ខ្ញុំមើលឪពុកខ្ញុំភ្ជួរស្រែ ដែលគេមិនដែលដាំដុះអ្វីពីមុនមក។ នៅក្នុងការភ្ជួរជើងទីមួយ ផ្លែនង្គ័លក៏បានប៉ះថ្មធំៗរបើកចេញពីក្នុងដី ហើយគាត់ក៏បានយកថ្មទាំងនោះចេញ។ រួចគាត់ក៏បានភ្ជួរស្រែកន្លែងដដែលនោះម្តងហើយ ម្តងទៀត ដើម្បីបំបែកដីបន្ថែមទៀត។ ក្នុងការភ្ជួរដី ក្នុងជើងនីមួយៗ គាត់ក៏បានគាស់ថ្មផ្សេងទៀត គឺថ្មដែលតូចជាងមុន ដែលគាត់ត្រូវគ្រវែងចោល។ ដំណើរការនៃការភ្ជួរដីនេះក៏បានបន្ត ដែលទាមទារឲ្យមានការភ្ជួរជាច្រើនជើង ពេញក្នុងវាលនោះ។
យ៉ាងណាមិញ ការលូតលាស់ ក្នុងព្រះគុណព្រះ ក៏អាចមានលក្ខណៈស្រដៀងនឹងការភ្ជួរស្រែរបស់ឪពុកខ្ញុំផងដែរ។ ពេលដែលយើងទើបតែក្លាយជាគ្រីស្ទបរិស័ទ អំពើបាបធំៗ មួយចំនួន អាចត្រូវបានបង្ហាញចេញមក។ យើងក៏បានសារភាពអំពើបាបទាំងនោះ នៅចំពោះព្រះ ហើយទទួលការអត់ទោសបាបរបស់ទ្រង់។ ប៉ុន្តែ ជាច្រើនឆ្នាំក្រោយមក ពេលដែលព្រះបន្ទូលព្រះបានជ្រាបចូលជ្រៅបំផុត ក្នុងជីវិតយើង ព្រះវិញ្ញាណបរិសុទ្ធក៏បានបើកបង្ហាញឲ្យយើងឃើញ អំពើបាបដទៃទៀត ដែលកប់ទុកក្នុងជីវិតយើង។ យើងប្រហែលជាគិតថា អំពើបាបទាំងនោះ ជាអំពើបាបតូចតាច គ្មានអ្វីធំដំទេ ប៉ុន្តែ ព្រះទ្រង់ក៏បានបើកបង្ហាញឲ្យយើងដឹងថា វាជាអំពើបាបដ៏អាក្រក់ ដែលជាអាកប្បកិរិយ៉ា និងទង្វើដែលបង្ខូចបំផ្លាញ។ អំពើបាបទាំងនោះ មានដូចជាសេចក្តីអំណួត ការរអ៊ូរទាំ ការព្រួយបារម្ភ បុរេវិន្និច្ឆ័យ ការព្យាបាទ ការបំពេញការសប្បាយជ្រុល។
ព្រះទ្រង់បើកបង្ហាញអំពើបាបនីមួយៗ ដើម្បីឲ្យយើងអនុញ្ញាតឲ្យទ្រង់ បោះអំពើបាបទាំងនោះចោល។ ទ្រង់បើកបង្ហាញ ដើម្បីប្រោសយើងឲ្យជា។ ពេលដែលអាកប្បកិរិយ៉ា ដែលជាអំពើបាបដ៏គ្រោះថ្នាក់បានលេចចេញមក យើងអាចអធិស្ឋានតាមលំនាំរបស់ស្តេចដាវីឌថា…
ការឲ្យអំណោយនៃការអធិស្ឋានឲ្យ
មានពេលមួយឡរ៉ា(Laura) បាននិយាយថា “កាលពីមុន ខ្ញុំមិនបានដឹងទេថា ដំណឹងល្អជាអំណោយដ៏អស្ចារ្យ។ តែពេលដែលបងប្រុសខ្ញុំឈឺ អ្នកទាំងអស់គ្នាបានអធិស្ឋានឲ្យគាត់។ ការអធិស្ឋានរបស់អ្នកទាំងអស់គ្នា ពិតជាបានធ្វើឲ្យខ្ញុំ មានការកម្សាន្តចិត្តណាស់”។ កាលនោះ ឡរ៉ាបានអរគុណខ្ញុំ ទាំងទឹកភ្នែករលីងរលោង គឺអរគុណ សម្រាប់ការអធិស្ឋានរបស់ពួកជំនុំរបស់យើង ឲ្យបងប្រុសនាង ដែលកំពុងតែឲ្យគ្រូពេទ្យពិនិត្យមើលជម្ងឺមហារីក។ គាត់ក៏បាននិយាយទៀតថា “ការអធិស្ឋានរបស់អ្នករាល់គ្នា បានជួយឲ្យគាត់មានកម្លាំងឡើង ក្នុងពេលដ៏ពិបាកនេះ ហើយក៏បានលើកទឹកចិត្តក្រុមគ្រួសាររបស់ខ្ញុំទាំងមូល”។
ការអធិស្ឋានឲ្យអ្នកដទៃ ស្ថិតក្នុងចំណោមមធ្យោបាយដ៏ល្អបំផុត ដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់ពួកគេ។ ជាក់ស្តែង ព្រះយេស៊ូវបានធ្វើជាគំរូដ៏ល្អបំផុត នៅក្នុងរឿងនេះ។ ព្រះគម្ពីរសញ្ញាថ្មី បានចែងថា ព្រះយេស៊ូវបានអធិស្ឋានឲ្យអ្នកដទៃ ជាញឹកញាប់ ហើយថែមទាំងបានបង្ហាញឲ្យយើងដឹងថា ទ្រង់បានបន្តចូលទៅរកព្រះវរបិតាជួសយើង។ គឺដូចដែលបទគម្ពីរ រ៉ូម ៨:៣៤ បានចែងថា “ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ”។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ បានបង្ហាញសេចក្តីស្រឡាញ់ ដែលមិនគិតប្រយោជន៍ខ្លួនឯង នៅលើឈើឆ្កាងរួចហើយ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ ទ្រង់នៅតែបន្តបង្ហាញការយកព្រះទ័យទុកដាក់ចំពោះយើង ដោយអធិស្ឋានឲ្យយើង ក្នុងពេលឥឡូវនេះ។
យើងចាំបាច់ត្រូវយកគំរូតាមព្រះយេស៊ូវ ហើយបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ ដោយការអធិស្ឋានឲ្យពួកគេ សូមឲ្យព្រះទ្រង់ធ្វើជាជំនួយដល់ពួកគេ នៅក្នុងការរស់នៅ។ យើងអាចសូមឲ្យព្រះទ្រង់ជួយឲ្យយើងអធិស្ឋាន ឲ្យពួកគេ ហើយទ្រង់នឹងជួយយើងមិនខាន! សូមឲ្យព្រះអម្ចាស់នៃសេចក្តីស្រឡាញ់ ចម្រើនកម្លាំងយើង ដើម្បីយើងឲ្យអំណោយនៃការអធិស្ឋាន…
ការជួយយិតយោងគ្នា
ហេតុអ្វីជារៀងរាល់ឆ្នាំ មានមនុស្ស៥លាននាក់ បានបង់លុយឲ្យគេ ដើម្បីឲ្យបានចូលរួមការរត់ប្រណាំង ជាច្រើន គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបស័គ្គជាច្រើនដំណាក់ ដែលមានដូចជា ការឡើងជញ្ជាំងចោទៗ ការលុយភក់ និងឡើងតាមបំពង់បញ្ឈរដ៏ធំមួយ ដែលមានទឹកធ្លាក់មកលើពួកគេជាដើម? អ្នកខ្លះយល់ថា ការធ្វើដូចនេះ គឺជាការតស៊ូផ្ទាល់ខ្លួន ដើម្បីជំរុញខ្លួនឯងឲ្យមានការអត់ធន់កាន់តែខ្លាំង ឬដើម្បីជម្នះការភ័យខ្លាចរបស់ខ្លួនឯង។ អ្នកខ្លះទៀត ចាប់អារម្មណ៍នឹងការរួបរួមគ្នាជាក្រុម ដែលក្នុងនោះ អ្នកប្រកួតទាំងឡាយជួយ និងទ្រទ្រង់គ្នាទៅវិញទៅមក។ មានមនុស្សម្នាក់បានហៅការប្រកួតនោះថា “តំបន់ដែលគ្មានការកាត់ទោស” ដែលក្នុងនោះ មនុស្សដែលមិនធ្លាប់ស្គាល់គ្នា បានឈោងទៅជួយគ្នាទៅវិញទៅមក ដើម្បីរត់ទៅឲ្យដល់ទីទាំងអស់គ្នា(Stephanie Kanowitz, The Washington Post)។
ព្រះគម្ពីរបានជំរុញយើង ឲ្យខិតខំធ្វើការជាក្រុម ធ្វើជាគំរូនៃសេចក្តីជំនឿ ក្នុងព្រះយេស៊ូវ។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ”(ហេព្រើរ ១០:២៤-២៥)។
គោលដៅរបស់យើង គឺមិនមែនដើម្បី “ទៅដល់ទី” នៃសេចក្តីជំនឿឲ្យបានមុនគេនោះទេ ប៉ុន្តែ គឺត្រូវឈោងទៅរកគ្នា ដោយការលើកទឹកចិត្តទៅវិញទៅមក ធ្វើជាគំរូដ៏ល្អ ហើយផ្តល់ជំនួយដល់គ្នា នៅតាមផ្លូវនៃការរត់ប្រណាំងខាងវិញ្ញាណ។
ថ្ងៃណាមួយ យើងនឹងបានដល់ទីបញ្ចប់នៃជីវិតយើង នៅលើផែនដីនេះ។ ទំរាំតែដល់ពេលនោះ…
សេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់
កាលពីមុន ដោយសារខ្ញុំងាយនឹងមានគំនិតអវិជ្ជមាន ខ្ញុំប្រញាប់ធ្វើការសន្និដ្ឋានថា ស្ថានភាពនៃជីវិតខ្ញុំ នឹងមានលទ្ធផលជាអវិជ្ជមាន។ បើសិនជាខ្ញុំទទួលបរាជ័យ នៅក្នុងការងារណាមួយ ខ្ញុំងាយនឹងជឿថា ការងារដទៃទៀត ក៏នឹងមិនមានជោគជ័យផងដែរ ទោះការងារទាំងនោះមិនជាប់ទាក់ទងគ្នាទាល់តែសោះក៏ដោយ។ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បាននិយាយថា “វេទនាហើយខ្ញុំ ខ្ញុំជាម្តាយមិនល្អ ធ្វើអ្វីក៏មិនកើត”។ ជាការពិតណាស់ ខ្ញុំមិនត្រូវបណ្តោយឲ្យបរាជ័យនៅក្នុងផ្នែកណាមួយ មានផលប៉ះពាល់មកលើអារម្មណ៍របស់ខ្ញុំ នៅក្នុងការធ្វើកិច្ចការជាច្រើនទៀតនោះឡើយ។
រឿងនេះបានធ្វើឲ្យខ្ញុំ នឹកចាំ អំពីរបៀបដែលហោរាហាបាគុកឆ្លើយតប ចំពោះការអ្វីដែលព្រះទ្រង់បានបើកបង្ហាញដល់គាត់។ គាត់មានហេតុនឹងអស់សង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីបានទទួលការបើកសម្តែងឲ្យឃើញ ការអាក្រក់ដែលនឹងកើតឡើងចំពោះរាស្រ្តរបស់ទ្រង់ នៅក្នុងរយៈពេលដ៏យូរ និងមានទុក្ខវេទនា នៅពេលខាងមុខ។ អ្វីៗពិតជាមានសភាពក្រៀមក្រោះណាស់ គឺគ្មានផ្លែគ្មានផ្ការ គ្មានសាច់បរិភោគ និងការអ្វីដែលធ្វើឲ្យកម្សាន្តចិត្តឡើយ។ ការគិតអំពីរឿងដ៏ក្រៀមក្រំនេះ បាននាំឲ្យខ្ញុំមានគំនិតអវិជ្ជមានភ្លាម ដោយការអស់សង្ឃឹម ប៉ុន្តែ ខ្ញុំក៏បានភ្ញាក់ដឹងខ្លួនឡើង ពេលដែលលោកហាបាគុកនិយាយ ដោយប្រើពាក្យ “គង់តែខ្ញុំ”។ គឺដូចដែលគាត់មានប្រសាសន៍ថា “គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(ហាបាគុក ៣:១៨)។ ទោះលោកហាបាគុកបានដឹងថា ទុក្ខវេទនាទាំងនោះនឹងកើតមានក៏ដោយ គង់តែគាត់នៅតែមានហេតុនឹងអរសប្បាយ ព្រោះគាត់ដឹងថា ព្រះទ្រង់ជានរណា។
ខណៈពេលដែលយើងងាយនឹងនិយាយបំភ្លើសថា បញ្ហារបស់យើងមានការពិបាកជ្រុលពេក យើងចាំបាច់ត្រូវគិតថា លោកហាបាគុកបានជួបប្រទះបញ្ហា ដែលពិតជាពិបាកមែន។ បើសិនជាគាត់អាចពោលសរសើរដំកើងព្រះ ក្នុងពេលដ៏ពិបាកនោះ យើងក៏អាចសរសើរដំកើងទ្រង់…